រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរឃុំស្វាយ នាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត នួន ដាញុិល ចែកជូនប្រជាពលរដ្ឋកំពុងបិទខ្ទប់ និងគ្រួសារមានប័ណ្ណក្រ១ ក្រ២ និងគ្រួសារកំពង់ធ្វេីចត្តាឡីស័កនៅតាមផ្ទះ

  • 377
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរឃុំស្វាយ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត នួន ដាញុិល ប្រធានក្រុមកាងាថ្នាក់កណ្ដាលចុះជួយឃុំស្វាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋកំពុងបិទខ្ទប់ និងគ្រួសារមានប័ណ្ណក្រ១ ក្រ២ និងក្រួសារដែលកំពង់ជាប់ធ្វេីចត្តាឡីស័កនៅតាមផ្ទះ ចំនួន ០៣ភូមិ ស្មេីនឹង ២៥គ្រួសារ។

ក្នុងឱកាសនោះថ្នាក់ដឹកនាំរបស់រដ្ឋបាលឃុំស្វាយ ក៏បានធ្វើការផ្តាំផ្ញើ និងការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តអនាម័យជាប់ជាប្រចាំ ជាពិសេសត្រូវចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

គ្រឿង ឧបភោគបរិភោគ ដែលបាននាំយកប្រគល់ជូនរដ្ឋបាលឃុំស្វាយ ក្នុងនោះរួមមាន៖
⁃ អង្ករ ១ ៥ គីឡូក្រាម
⁃ មីម៉ាម៉ា ១ កេសតូច
⁃ ត្រីខកំប៉ុង ១ ដុំ
⁃ ទឹកស៊ីអ៉ីវ ១ យួរ
⁃ ម៉ាស់ ២ ០ ម៉ាស់ ៕

អត្ថបទទាក់ទង