រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលស្រុកជលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ១៩គ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២០គ្រួសារ នៅក្នុងឃុំពាមឆ្កោក និងឃុំកំពង់អុស

  • 402
  • ដោយ taravong

ស្រុកជលគិរី៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំស្រុកជលគិរី ដឹកនាំដោយលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ១៩គ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២០គ្រួសារ នៅក្នុងឃុំពាមឆ្កោក និងឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោក ហៃ មនោរម្យ បានណែនាំដល់បងប្អូនដោយក្នុងអំឡុងពេលនេះត្រូវរស់នៅក្នុងផ្ទះ ត្រូវមានអនាម័យដូចជា លាងដៃឱ្យបានស្អាត ពាក់ម៉ាស់ជាប្រចាំ ហូបបាយ គេង និងមូជទឹក ដាច់ដោយឡែកពីក្រុមគ្រួសារ ពិសេសត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល បើមានអាការ:មិនស្រួល ត្រូវរាយការណ៍ទៅមេភូមិ ជាបន្ទាន់ ៕

អត្ថបទទាក់ទង