រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ឆាយ លាភា និងសហការី បាននាំយកថវិកាឧបត្ថម្ភជូន ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

  • 380
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ឆាយ លាភា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងសហការី ចំនួន ០២រូប បាននាំយកថវិកាឧបត្ថម្ភជូន ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ថវិកាដែលបាននាំយកមកនេះ ត្រូវបានប្រគល់ជូនតាមរយៈ ឯកឧត្តម ស៊ីវ រុន និងឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលមាន ថវិកាចំនួន ២,០០០,០០០រៀល។ តាងនាមជំនួសមុខឱ្យឯកឧត្តម ឡុង ឈុនឡៃ ឯកឧត្តម សុីវ រុន បានថ្លែងអំណរគុណដល់ លោក ឆាយ លាភា និងសហការី សូមមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ៕

អត្ថបទទាក់ទង