រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់

  • 228
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង លោក ជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ សៀវភៅណែនាំស្តីពីកិច្ចការពារកុមារឃុំ សង្កាត់ និងសេចក្តីណែនាំស្តីពីការជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់។

សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Zoom។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការយូនីសេហ្វ(UNICEF) តំណាងអង្គការពាក់ព័ន្ធមួយចំនួនទៀត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ៕

អត្ថបទទាក់ទង