រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គម្រោងសាងសង់ទឹកស្អាតដែលជាជំនួយរបស់គម្រោង ADB នៅក្នុងភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ត្រូវបានក្រុមការងារចុះពិនិត្យរកទីតាំងដីដើម្បីសាងសង់

  • 537
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យរកទីតាំងដីដើម្បីសាងសង់គម្រោងទឹកស្អាតដែលជាជំនួយរបស់គម្រោង ADB នៅក្នុងភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីចែកចាយទឹកស្អាតក្នុងសហគមន៍។ ដោយមានការចូលរួមពីសុរិយោដីស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំខ្នាឆ្មារ ប៉ុស្តិ៍រដ្ឋបាល មេភូមិ សរុបចូលរួម ១១នាក់ ស្រី០១នាក់។

លោកអភិបាល បានប្រសាសន៍ថា គម្រោងនេះគឺចាំបាច់បំផុត ដូចនេះក្រុមប្រឹក្សាឃុំ ត្រូវសម្របសម្រួលជាមួយប្រជាពលរដ្ឋណាដែលមានដីអាស្រ័យផលជាប់ចំណីបឹងដែលត្រូវដាក់ទីតាំងគម្រោងឱ្យបានរួចរាល់ជាមុនសិន។ ហើយទីតាំងដែលត្រូវពិនិត្យនោះគឺមាន ០៣កន្លែង ហើយលោកបានឱ្យលោកប្រធានសុរិយោដីស្រុក ចុចប្លង់ជាបណ្តោះសន្នសិន ចាំក្រុមប្រឹក្សាឃុំសម្របសម្រួលជាមួយប្រជាពលរដ្ឋរួចរាល់ត្រង់ចំនុចណាមួយហើយនោះ ទើបឱ្យសុរិយោដីស្រុក ចុះចុចសម្រេចយកពិតប្រាកដតែម្តង។ ជាលទ្ធផលអង្គប្រជុំទាំងអស់មិនមានការជំទាល់ ឬមានបញ្ហាអ្វីទេ ៕

អត្ថបទទាក់ទង