រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ម៉ៅ សំអឿន បានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ ជូនដល់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កំពុងសម្រាកព្យាបាលជំងឺមន្ទីរពេទ្យនៅភ្នំពេញ

  • 374
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក ម៉ៅ សំអឿន មន្រ្ដីគយ បាននាំយកថវិកាផ្ទាល់ខ្លួន ចំនួន ២០០ដុល្លារ ជូនដល់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង តាមរយៈ ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរលោក ម៉ៅ សំអឿន បានផ្តាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងការជូនពរដល់ឯកឧត្តម ឡុង ឈុនឡៃ សូមឯកឧត្តមឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានមកបំពេញការងារដូចដើមវិញ។

តាងនាមជំនួសមុខឱ្យឯកឧត្តម ឡុង ឈុនឡៃ ក្នុងនោះឯកឧត្តម សុីវ រុន បានថ្លែងអំណរគុណដល់លោក ម៉ៅ សំអឿន និងក្រុមគ្រួសារ មានសុខភាពល្អគ្រប់កាលវេលា និង ជោគជ័យគ្រប់ភារកិច្ច ៕

អត្ថបទទាក់ទង