រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដាំកូនឈើ ដើមផ្កា ក្នុងការកែលម្អសោភ័ណភាព ក្នុងសាលាស្រុកសាមគ្គីមានជ័យ

  • 431
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានរៀបចំពិធីដាំកូនឈើ និងផ្កាដើម្បីកែលម្អសោភ័ណភាពក្នុងបរិវេណសាលាស្រុក ដែលពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលអភិបាលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់មតិណែនាំឱ្យលោកអភិបាលស្រុក ត្រូវយកចិត្តទុកដាក់ថែទាំ និងកែលម្អសោភ័ណភាពបន្ថែមទៀតនៅទីកន្លែងបំពេញការងារឱ្យបានល្អ ជាគំរូសម្រាប់កន្លែងដ៏ទៃទៀត។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ក ក៏បានកោតសរសើរលោកអភិបាលស្រុកដែលមានគំនិតផ្តួចផ្តើម ដាំកូនឈើ ដើមផ្កាដើម្បីលម្អសោភ័ណភាពក្នុងសាលាស្រុកផងដែរ។

សូមជម្រាបជូនផងដែរថា៖ ការដាំដើមផ្កានៅក្នុងបរិវេណសាលាស្រុកនេះ សរុបចំនួន ៤០ ដើម ដោយមានការអញ្ជើញចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក វន ស៊ីផា អភិបាលអភិបាលស្រុកសាមគ្គីមានជ័យ លោកតំណាងមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត និងសហការី
មន្ត្រីរបស់រដ្ឋបាលស្រុកសាមគ្គីមានជ័យ ៕

អត្ថបទទាក់ទង