រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងសហការីអញ្ជើញទទួលអំណោយពីព្រះវិន័យធរខេត្តកំពង់ឆ្នាំង និងព្រះអនុគណស្រុកកំពង់ត្រឡាច

  • 230
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ព្រះសិលាភិរ័ត ហែម ឡូត ព្រះវិន័យធរខេត្តកំពង់ឆ្នាំង និងព្រះវិសាលសត្ថា កង យ៉ុន ព្រះអនុគណស្រុកកំពង់ត្រឡាច ព្រមទាំងសហការីសាលាអនុគណ និមន្តផ្តល់អង្ករ មី ភេសជ្ជៈ ទឹកបរិសុទ្ធ ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរព្រះគុណ ដល់ព្រះមន្រ្តីសង្ឃ ស្រុកកំពង់ត្រឡាច ដែលបាននិមន្តផ្តល់អង្ករ និងសម្ភារៈមួយចំនួនធំនាពេលនេះ ដែលសកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញពីការរួមចំណែកក្នុងកិច្ចការសង្គម ដើម្បីជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។

សម្ភារៈដែលបានផ្តល់ជូនរដ្ឋបាលខេត្តនាពេលនោះ រួមមាន៖ អង្ករចំនួន ១តោន (ស្មើនឹង ១០០០គីឡូក្រាម) មីចំនួន ១០កេស ភេសជ្ជៈចំនួន ១០កេស ទឹកបរិសុទ្ធចំនួន ១០កេស និងកន្ត្រកផ្កាអនុស្សាវរីយ៍ ៕

អត្ថបទទាក់ទង