រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យទីតាំងយកសំណាក នៅផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

  • 206
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំ អភិបាលរងខេត្តកំពង់ឆ្នាំង និងអាជ្ញាធរក្រុងកំពង់ឆ្នាំង ចុះដល់ទីតាំងផ្សារឆ្នាំង ដើម្បីពិនិត្យមើលដំណើរការយកសំណាកដោយផ្ទាល់ ដែលក្រុមគ្រូពេទ្យកំពុងតែពិនិត្យយកសំណាកដល់អាជីវកផ្សារឆ្នាំង ដែលបានពាក់ព័ន្ធនិងអ្នកវិជ្ជមានកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរក្រុង ក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ចដែលបានរួមសហការផ្សព្វផ្សាយ ណែនាំ និងជម្រុញបងប្អូនប្រជាពលរដ្ឋ ធ្វើតេស្ដយកសំណាករកមេរោគកូវីដ-១៩ ក្នុងគោលដៅកាត់ផ្ដាច់ប្រភពចម្លង និងបង្ការទប់ស្កាត់ការរីករាលដាលដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក និងអំពាវនាវ ដ៏ទទូច ដល់លោក លោកស្រីមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តតាមវិធានការសុខាភិបាល ជាពិសេសអនុវត្តតាមសាររបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ៕

អត្ថបទទាក់ទង