រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង

  • 237
  • ដោយ taravong

កំពង់ឆ្នាំងៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ នេះបានថ្លែងឲ្យដឹងថាៈ គិតមកដល់ថ្ងៃនេះខេត្តកំពង់ឆ្នាំងបានទទួលវ៉ាក់សាំងកូវីត១៩ ពីប្រមុខរាជរដ្ឋា
ភិបាល និងក្រសួងសុខាភិ បាលបានចំនួន ៣៧ ម៉ឺនដូស ហើយ និងក្នុងថ្ងៃទី១៣នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្ដា៥ក្រុង ស្រុក រួមមានក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង ស្រុកទឹកផុស ស្រុកបរិបូណ៌ និងស្រុកជលគិរីក្នុងខេត្តចំនួន ២៤ គោលដៅ ។ ដោយឡែក ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ បានដំណើរការចាក់វ៉ាក់សាំង ដូសទី១រួចរាល់ នឹងដំណើរការចាក់ដូសទី២ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបែបនេះ ក្នុងពេលដែលឯកឧត្តមបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលការចាក់វ៉ាក់ សាំងកូវីត១៩ របស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងជូនប្រជាពលរដ្ឋនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងទីតាំងវត្តអារញ្ញិការាម ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរ ដល់ក្រុមគ្រូពេទ្យ និង អាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំងសូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និង រកគម្លាតសុវត្ថិភាពជូនប្រជាពលរដ្ឋដែលនាំគ្នាទៅចាក់វ៉ាក់សាំងនៅគ្រប់ពីទីតាំងទាំងអស់ ។ ព្រោះថាការប្រជ្រៀតគ្នា ឬដណ្ដើម គ្នានេះ វាអាចមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩នេះមកដល់ខ្លួននិងក្រុមគ្រួសារខ្លួនទៅវិញទេ ។ ចំពោះការចាក់ វ៉ាក់ សាំងនេះគឺអាជ្ញាធរ ខេត្ត និងមន្ទីរសុខាភិបាល មានផែន ការចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងទាំងអស់នៅគ្រប់មូលដ្ឋាន ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ សូមរួសរាន់ទៅយកសំណាកក្នុងករណីសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ១៩ ព្រោះការយកសំណាកនេះអាចជួយបំបាត់មន្ទិលសង្ស័យ ហើយវាអាចដឹងជាមុន និងក៏អាចទប់ស្កាត់បាន ការរាលដាលឆ្លងជំងឺកូវីដ១៩ ចូលក្នុងក្រុមគ្រួសារខ្លួនផងដែរ ។

ដោយឡែកនៅកន្លែងបិទខ្ទប់ផ្សារ ឆ្នាំង និងផ្សារលើសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងលំនៅដ្ឋានសូមគោរពឲ្យបាននូវវិធានការរបស់ក្រុមគ្រូពេទ្យ និងក្រសួង
សុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវចេញដើររហេតរហូតពីតំបន់បិទខ្ទប់ឡើយ ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការយាមកាមនៅតំបន់បិទខ្ទប់ឲ្យបានម៉ឺងម៉ាត់ផងដែរដើម្បីរួមគ្នាកាត់ផ្ដាច់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ៕

អត្ថបទទាក់ទង