រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីក្នុងពិធី អបអរសាទរខួបលើកទី ១៤ ទិវាអតីតយុទ្ធជនកម្ពុជា

  • 218
  • ដោយ taravong

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក ថោង ចំរើន ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអតីតយុទ្ធជនចំនួន ៥០នាក់ផងដែរ ។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តបានរាយការណ៍ឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា សរុបមានចំនួន ២៩៧៩នាក់ ក្នុងនោះជនពិការមានចំនួន ៩៩៨នាក់ និវត្តន៍ជនមានចំនួន ៨១៥ នាក់ ជនបាត់បង់សមត្ថភាពការងារមានចំនួន ៥២នាក់ ជនពលី មានចំនួន ៩៤៩នាក់ និងជនមរណភាពមានចំនួន ១៦៦នាក់។

មានប្រសាសន៍មតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តបានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី១៤ទិវាអតីតយុទ្ធជនកម្ពុជានាពេលនេះគឺដើម្បីរំលឹកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិ ទទូលបានសុខសន្តិភាព រហូត បច្ចុប្បន្ននេះ ។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋយើង នៅគ្រប់ ដំណាក់កាលប្រវត្តិសាស្រ្ដគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាពនិងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជាសំដៅធានាអោយមានសន្តិភាពនិងការអភិវឌ្ឍសេដ្ធកិច្ចនិងសង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ត្រូវបាន ធ្វើ បច្ចុប្បន្ន ភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាសុវត្ថិភាព ក្នុងការបើករបបសន្តិសុខសង្គម ប្រចាំ ខែ ដែល បានអនុវត្តជាមួយធនាគារដៃគូនៅទូទាំង២៥រាជធានីខេត្ត រាជរដ្ឋាភិបាលបានផ្តល់ជូនប័ណ្ណសមធម៌( ប.ស.ស.) ជូនជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាព ការងារ និងប័ណ្ណមូលនិធិសមធម៌ សុខាភិបាល ជូន អ្នកកាន់ សៀវភៅ របស់គ្រួសារពលីនិងគ្រួសារជនមរណ: ជាអតីតយុទ្ធជនដើម្បីទៅពិនិត្យ និងព្យាបាល ជំងឺនៅ តាមមន្ទីរពេទ្យ ដែល បានចុះ កិច្ចសន្យាជាមួយ( ប.ស.ស )ដោយមិនបាច់បង់ប្រាក់ ។

ឯកឧត្តម អម សុភា ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវចូលរួមអនុវត្តវិធានការការពារតាម ការណែនាំ របស់ ក្រសួងសុខាភិបាលអោយបានម៉ឺងម៉ាត់ និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល«៣ការពារនិង ៣កុំ» អោយបានជាប់ជា ប្រចាំ ទើបយើងអាចកាត់ផ្ដាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាល ពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ។

ក្នុងពេលនោះឯកឧត្តមក៏បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទូលអង្ករចំនួន២៥គីឡូក្រាម គុយទាវ០២ប្រអប់ ទឹកត្រី ០១យួរ ត្រីខ ១០កំប៉ុង ប៊ីចេង០១កញ្ចប់ និងថវិកា២ម៉ឺនរៀល ។

អត្ថបទទាក់ទង