រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ចុះពិនិត្យ សិក្សាស្វែងយល់ អំពីការតាំងទីលំនៅរបស់សម្បទានិកដែលរស់នៅលើដីសម្បទានសង្គមកិច្ច

  • 375
  • ដោយ taravong

កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកលី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ខេត្តកំពង់ឆ្នាំង លោកវន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានចុះពិនិត្យ សិក្សាស្វែងយល់ អំពីការតាំងទីលំនៅរបស់សម្បទានិកដែលរស់នៅលើដីសម្បទានសង្គមកិច្ចសម្រាប់ប្រជាជនក្រីក្រ នៅភូមិសំបុក្រក្រៀល ភូមិខ្សាច់ស ឃុំក្រាំងល្វា និងភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។

ក្នុងពេលជួបសំណេះសំណាល ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំខេត្តដល់អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះ ឯកឧត្ដមក៏បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុកត្រូវពិភាក្សាគ្នាស្វែងរកដំណោះស្រាយឲ្យបានសមស្របចំពោះបញ្ហាប្រឈមដែលប្រជាពលរដ្ឋបានលើកឡើងនាពេលនោះ។ ក្នុងករណីដោះស្រាយមិនបានត្រូវធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយបន្តមិនត្រូវទុកបញ្ហារបស់ប្រជាពលរដ្ឋដោយមិនបានរកដំណោះស្រាយជូនគាត់នោះទេ។

ឯកឧត្ដម ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋត្រូវរស់នៅក្នុងបរិស្ថានស្អាត មានអនាម័យល្អ ជាពិសេសក្នុងសម័យកាលការរីករាលដាលមេរោគកូវីដ-១៩ នេះ បងប្អូនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបាលគឺ ៣ការពារ មាន១-ត្រូវពាល់ម៉ាស់ ២-ឧស្សាហ៍លាងដៃនឹងសាប៊ូអាកុល ជែលឲ្យបានញឹកញាប់ ៣-រក្សាគម្លាតសង្គម និងគម្លាតបុគ្គលប្រវែងយ៉ាងតិច ១.៥ម និង៣កុំ មាន១-កុំជួបជុំគ្នាច្រើន ២-កុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ ៣-កុំចាប់ដៃគ្នានិងអោបគ្នា។

ឯកឧត្ដម ក៏បានផ្តល់ថវិកាដល់អាជ្ញាធរភូមិ កម្លាំងការពារ ប្រជាពលរដ្ឋចូលរួម ចំនួន ៥០ នាក់។ ដែលក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភ ចំនួន ២០,០០០ រៀល៕

អត្ថបទទាក់ទង