រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីវេរទៀនព្រះវស្សា គ្រឿងបរិក្ខារនិងបច្ច័យបួនដល់ភិក្ខុសង្ឃគង់ចាំវស្សាចំនួន១០វត្តក្នុងក្រុងកំពង់ឆ្នាំង

  • 316
  • ដោយ taravong

កំពង់ឆ្នាំង:ថ្ងៃសៅរ៍ ១៥កើតពេញបូរមី ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងលោកជំទាវប៊ន សុភីអភិបាលរងខេត្ត អភិបាលក្រុង និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាមួយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១០វត្ត ក្នុងក្រុងកំពង់ឆ្នាំង ដោយក្នុងមួយវត្តៗបានប្រគេន ទៀនព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ២កេស, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, ទឹកស៊ីវអុីវ ២យួរ, បច្ច័យបួន១៥មុឺនរៀល និងបច្ច័យកសាង១លានរៀល។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនប្រជាពុទ្ធបរិស័ទ សូមបន្តចូលរួមធ្វើអនាម័យជាប្រចាំដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ អោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តចូលរួមរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលំអសោភ័ណភាពទីអារាម ភូមិដ្ឋានគ្មានល្បែងស៊ីសងក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព ដើម្បីឲ្យភូមិឃុំសង្កាត់មានសុវត្ថិភាព។

អត្ថបទទាក់ទង