រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្ត រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់ ស្រី ១៧នាក់ (ដែលជាអាជីវករ, កសិករ, កម្មករ, អ្នកនេសាទ, សិស្ស, មន្ត្រីរាជការ, និងពលករមកពីថៃ និងអ្នកមរណភាពចំនួន ៤នាក់ ស្រី ២នាក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

  • 359
  • ដោយ taravong

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាល វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមាន កូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាក ជាបន្ទាន់ នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

ដើម្បីទប់ស្កាត់ ការឆ្លង រាលដាល សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣ការពារ និង៣កុំ" ដើម្បី ខ្លួនយើង គ្រួសារ និងសង្គមជាតិយើង៕

អត្ថបទទាក់ទង