រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជួបសួរសុខទុក្ខ និងប្រគល់ដីសម្បទានសង្គមកិច្ច ព្រមទាំងអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះនៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស

  • 252
  • ដោយ taravong

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកជំទាវប៊ន សុភីអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានជួបសួរសុខទុក្ខ និងប្រគល់ដីសម្បទានសង្គមកិច្ច ព្រមទាំងអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះនៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស។

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់មន្ទីរជំនាញ អាជ្ញាធរ និងសមត្ថកិច្ច ឲ្យរៀប ចំ សង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជា និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនដល់គ្រួសាររង គ្រោះ ទាំងពីរ នៅ ទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលជាស្រុក កំណើត របស់ ពួកគាត់។ ដីដែលបានប្រគល់ជូនគ្រួសារនីមួយៗ គឺរួមមាន ដីលំនៅដ្ឋានទំហំ ៣០ គុណនឹង ៤០ម៉ែត្រ និងដីសម្រាប់ ធ្វើកសិកម្មទំហំ ១ហិកតា។

ឯកឧត្តម ក៏បានប្រគល់អំណោយជូនដល់កងកម្លាំងសមត្ថកិច្ច និងប្រជាការពារ ដែលកំពុងប្រចាំការការពារ សន្តិសុខ នៅតំបន់នោះផងដែរ។

អត្ថបទទាក់ទង