រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត រួមជាមួយនឹងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១២២គ្រួសារនៅឃុំផ្លូវទូក ស្រុកកំពង់លែង

  • 400
  • ដោយ taravong

កំពង់ឆ្នំាង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា អភិបាលរងខេត្ត និងមានការចូលរួមរបស់អភិបាល អភិបាលរងស្រុក និងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២២ គ្រួសារស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ដលខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គ
មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា
ណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និង គ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាពធ្វើអនាម័យជាប់ជាប្រចាំដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច និងជាពិសេសត្រូវចូលរួមការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការរបស់ ក្រសួងសុខាភិបាលនិងអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

នៅក្នុងឱកាសចុះសួរសុខទុកនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវកែ ច័ន្ទមុនី បានផ្តល់ជូននូវអំពូលប្រើពន្លឺព្រះអាទិត្យសម្រាប់ដាក់បំភ្លឺតាមដងផ្លូវចំនួន១០០ដើម សាលារៀន០១ខ្នង និង សាលាបក្សឃុំ០១ខ្នង និង ចែកអំណោយដល់ប្រជាពលរដ្ឋទាំង១២២គ្រួសារ ដោយ០១គ្រួសារៗទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិ០១កេស ត្រីខ១០កំប៉ុង ទឹកផ្លែឈើ០៦ដប និងម៉ាស់០១ប្រអប់ផងដែរ ។

អត្ថបទទាក់ទង