រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងយកបំពង់ និងខ្យល់អុកស៊ីហ្សែន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

  • 262
  • ដោយ taravong

កំពង់ឆ្នាំង៖ កាលព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធានមន្ទីរមួយចំនួន បាននាំយកបំពង់ និងខ្យល់អុកស៊ីហ្សែនចំនួន៦០(ហុកសិប)បំពង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលបងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ និងជំងឺទូទៅ។

ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះសម្តេចចៅហ្វាវាំង ដែលសម្ដេចតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត នៅគ្រប់កាលៈទេសៈ និងសូមគោរពជូនពរសម្ដេចចៅហ្វាវាំង ឯកឧត្ដមទេសរដ្ឋមន្ត្រី គុយ សុផល ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ទទួលបានជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង