រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ អញ្ជើញសាកសួរសុខទុក្ខឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ទើបវះកាត់រួចកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

  • 175
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមដំណើរដោយលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ឈឹម សុផល អភិបាលរងស្រុករលាប្អៀរ បានអញ្ជើញសាកសួរសុខទុក្ខឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ទើបនិងវះកាត់សរសៃឈាមបេះដូងរួចកំពុងសម្រាកព្យាបាលបន្តនៅផ្ទះតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ នៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ បានជូនពរ ឯកឧត្តមឡុង ឈុនឡៃ សូមមានសុខភាពល្អ និង ឆាប់ជាសះស្បើយដើម្បីចូលរួមចំណែកជាមួយគណៈអភិបាលខេត្តបន្តដឹកនាំនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងអោយកាន់ទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ បានឧបត្ថម្ភជូននៅសម្ភារ និងថវិកាមួយចំនួនដល់ឯកឧត្តម ឡុង ឈុនឡៃ ផងដែរ ៕

អត្ថបទទាក់ទង