រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំធ្លកវៀន តំណាងឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បាននាំយកថវិកាជាលើកទី២ ប្រគល់ជូនក្រុមប្រឹក្សាឃុំធ្លកវៀន ក្នុងការទូទាត់ថ្លៃសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ

  • 335
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នាថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំខ្នាឆ្មារ និងឃុំធ្លកវៀន បានចាត់ឱ្យលោក សារី សុខុម អនុប្រធានទី១ ក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំខ្នាឆ្មារ រួមជាមួយលោក ចាន់ សុភា អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំធ្លកវៀន ដើម្បីនាំយកថវិកាជាលើកទី២ ប្រគល់ជូនក្រុមប្រឹក្សាឃុំធ្លកវៀន ក្នុងការទូទាត់ថ្លៃសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ។

សូមជម្រាបជូនផងដែរថាៈ ថវិកាជាលើកទី២ ដែលបានប្រគល់ជូនក្រុមប្រឹក្សាឃុំធ្លកវៀន គឺសម្រាប់ទូទាត់ថ្លៃសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពសាងសង់បង្គន់ប្រើប្រាស់។ ក្នុងឱកាសនោះលោក សារី សុខុម និងលោក ចាន់ សុភា ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពការងារសាងសង់បង្គន់តាមខ្នងផ្ទះប្រជាពលរដ្ឋផងដែរ ៕

អត្ថបទទាក់ទង