រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស ចំនួន ៦០នាក់ ស្រី ២៩នាក់ សរុបអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤៤៩ ស្រី ១៥១៤, អ្នកជាសះស្បើថ្មីចំនួន ១១នាក់ ស្រី ០៦នាក់ (សរុប ២០០៣នាក់ ស្រី ១២៦៥) ពុំមានអ្នកស្លាប់ថ្មី (ចំនួនអ្នកស្លាប់សរុបចំនួន ៦៣នាក់ ស្រី ៣៧នាក់), កំពុងសម្រាកព្យាបាលចំនួន ៣៨៣នាក់ ស្រី ២១២នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

  • 259
  • ដោយ taravong

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាល វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូន ដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមាន កូវីដ-១៩ ខាងលើ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាក ជាបន្ទាន់ នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ"៣ការពារ និង៣កុំ"៕

អត្ថបទទាក់ទង