រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស ចំនួន ៣១នាក់ ស្រី ១៧នាក់ សរុបអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥៣៦ ស្រី ១៥៦៣, អ្នកជាសះស្បើថ្មីចំនួន ០៩នាក់ ស្រី ០៨នាក់ (សរុប ២០៣៩នាក់ ស្រី ១២៨៤), អ្នកស្លាប់ថ្មី ចំនួន ០១នាក់ ប្រុស (ចំនួនអ្នកស្លាប់សរុបចំនួន ៦៦នាក់ ស្រី ៣៩នាក់), កំពុងសម្រាកព្យាបាលចំនួន ៤៣១នាក់ ស្រី ២៤០នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

  • 291
  • ដោយ taravong

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាល វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ បងប្អូន ដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមាន កូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាក ជាបន្ទាន់ នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

អត្ថបទទាក់ទង