រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម កែវ សុវណ្ណារ៉ា និងលោកជំទាវ រួមជាមួយសប្បុរសជន អញ្ជើញនាំយកឃីតសង្គ្រោះបឋម និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងម៉ាស់ អាកុល ផ្តល់ជូនដល់រដ្ឋបាលស្រុកទឹកផុស

  • 412
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម កែវ សុវណ្ណារ៉ា សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយសប្បុរសជន បានអញ្ជើញនាំយកឃីតសង្គ្រោះបឋម និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងម៉ាស់ អាកុល ដើម្បីរួមចំណែកជាមួយរដ្ឋបាលស្រុកទឹកផុស ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបម្រុងសម្រាប់ផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋដែលវិលប្រឡប់ពីតំបន់ងាយរងគ្រោះ និងពីព្រះរាជាណាចក្រថៃឡង់ដ៍ ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានស្រុកទឹកផុស។

អំណោយរួមមាន៖ ឃីតសង្គ្រោះបឋម៥៥ឃីត , ទឹកសុីអុីវ១០០យួរ , ទឹកត្រី៥០យួរ , មីជាតិ៥០កេស , ត្រីខចំនួន១កេសធំ, ម៉ាស់១១០ប្រអប់ , អាលកុល២កាន , អាល កុល២៥ដបតូច និងដបអាលកុល២៥ដប ។ ក្នុងនោះសប្បុរសជនដែលបានចូលរួមចំណែកមានដូចជា៖
១.លោក សៀន គឹមសាន លោក លី ប៉ាសុី លោកស៊ឹម បញ្ញាឧត្តម លោកស្រី ណែត និងស្វាម៉ី អាល់កុល១កាន អាល់កុលដបតូច ២៥ដប ដបអាល់កុល៣០ដប និងម៉ាស២០ប្រអប់។ ២.លោក លី ប៉ុងលក់ម៉ូតូ អាល់កុល១កាន និងត្រីខ១កេសធំ។ ៣.លោក ចាន់ ទីណូ ម៉ាស់២០ប្រអប់។ ៤.លោក សៅ សុង៉ាន់ ម៉ាស់២០ប្រអប់។ ៥.លោក ឡេង ផល្លី ម៉ាស់១០ប្រអប់។ ៦.លោកហង្ស ពុទ្ធា រិទ្ធិ ថវិកាចំនួន១២ម៉ឺនរៀល។

ក្នុងឱកាសនោះដែរលោក សូត្រ សង់ អភិបាលស្រុកទឹកផុស សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលបានផ្តល់ឃីតសង្គ្រោះបឋម និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងម៉ាស់ អាកុល ដល់រដ្ឋបាលស្រុកក។ ក្នុងនោះរដ្ឋបាលស្រុកនិងនាំយកអំណោយជាសម្ភារៈនេះចែកជូនដល់ប្រជាពលរដ្ឋទៅតាមគោលដៅសំខាន់ៗនៅតាមឃុំឱ្យបានត្រឹមត្រូវ។

ជាចុងបញ្ចប់ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕

អត្ថបទទាក់ទង