រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ផ្លែមាន និងផ្លែតាង៉ែន ចំនួន ៦០កេះ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

  • 311
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចែកផ្លែមៀន និងផ្លែតាង៉ែន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចែកជូន ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជំនួសមុខឱ្យ នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានឧបត្ថម្ភ ផ្លែមៀន និងផ្លែតាង៉ែន ចំនួន ៦០កេះ ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

ក្នុងនាមមេបញ្ជាការ មេបញ្ជាការ រង នាយទាហាន នាយទាហានរង និង ពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមគោរព ជូនពរ សម្តេច សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំង មាំមួន ប្រាជ្ញា ឈ្លាសវៃ ជន្មាយុ យឺនយូរ ដេីម្បី បន្តដឹកនាំ មាតុភូមិ កម្ពុជា ជាទីស្នេហានៃយេីង ឆ្ពោះ ទៅ រក សុខសន្តិភាព ស្ថិរភាព វិបុលសុខ និង ការអភិវឌ្ឍន៍ ឱ្យកាន់តែរីកចម្រើន លេីគ្រប់វិស័យ ៕

អត្ថបទទាក់ទង