រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង

  • 348
  • ដោយ taravong

កំពង់ឆ្នាំង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានចុះតាមបណ្តាក្រុង ស្រុក តាមប្រព័ន្ធវីដេអូ Zoom ដែលបានធ្វើឡើងនាពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះ ក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក នៃភូមិសាស្រ្តខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ក្នុងការអនុវត្តនូវរាល់ផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានក្តាប់រាល់បញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីយកមកដោះមកធ្វើការស្រាយ។ កាលើកឡើងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគឺ លើវិស័យធនធានទឹក វិស័យកសិកម្ម ដែលរាល់បញ្ហាទាំងនេះក្រុមការងារចុះមូលដ្ឋាន ក៏ដូចជារដ្ឋបាលខេត្តកំពង់ឆ្នាំង បានដោះស្រាយជូន។ ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ក្រុមការងាររាជរដ្ឋាភិបាល បានចុះសួរសុខទុក្ខ និងបានផ្តល់អំណោយ ដល់គ្រួសារដែលជួបការលំបាកផ្នែកជីវភាព ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមនានាក្នុងមូលដ្ឋានបានល្អប្រសើរ ឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង។

ឯកឧត្តម បានជម្រុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ បន្តចុះមូលដ្ឋាន ឱ្យបានសកម្មថែមទៀត ដើម្បីក្តាប់ឱ្យបានអំពីតម្រូវការជាក់ស្តែងនៅមូលដ្ឋានតាមរយៈនៃកិច្ចសហការជាមួយអាជ្ញាធរ និងពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីយកបញ្ហាប្រឈម និងតម្រូវការទាំងនេះ មកពិភាក្យាដោះស្រាយ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាល ត្រូវបន្តចុះផ្សព្វផ្សាយ អំពីវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព ដោយអនុវត្តនូវវិធាន ៣ការពារ និងឯកុំ ឱ្យបានជាប់ជាប្រចាំ ៕

អត្ថបទទាក់ទង