រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះពិនិត្យមណ្ឌលចត្តាឡីស័ក ពលករមកពីប្រទេសថៃ នៅវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង

  • 277
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក ពលករមកពីប្រទេសថៃ នៅវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង។

ឯកឧត្តម អម សុភា បានលើកឡើងថា ដោយអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងផែនការរបស់រដ្ឋបាលខេត្ត ដំណើរការនៃការតាមដាន ត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីពិនិត្យមើលប្រព័ន្ធទឹកភ្លើង រៀបចំទីកន្លែងអោយមានផាសុកភាពសម្រាប់ទទួលពលករមកពីក្រៅប្រទេសស្នាក់ធ្វើចត្តាឡីស័ក ឱ្យបានស្របតាមស្តង់ដារ របស់ក្រសួងសុខាភិបាលបានណែនាំ ៕

អត្ថបទទាក់ទង