រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់ជូនកុំព្យូទ័រឡេបថប ដល់ប្រធាន និងសមាជិក សមាជិក ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង

  • 349
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង មានពិធីប្រគល់ជូនកុំព្យូទ័រឡេបថប យួរដៃ ចំនួន ២៣គ្រឿង ដល់ប្រធាន និងសមាជិក សមាជិក ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមវត្តមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួម ពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាអភិបាលរងខេត្ត និងម្រធានមន្ទីរ អង្គភាពមួយចំនួន ៕

អត្ថបទទាក់ទង