រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ តាមប្រព័ន្ធវីដេអូZoom

  • 273
  • ដោយ taravong

កំពង់ឆ្នាំង៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣០ អាណត្តិទី៣ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត និង មានកសរចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីអង្គភាពជំវិញខេត្ត តាមប្រព័ន្ធវីដេអូzoom ផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទេសចរណ៍ និង សួនកំសាន្តនៅក្នុងក្រុងកំពង់ឆ្នាំង ។ នៅចុងក្រោយនេះអាជ្ញាធរសហការជាមួយនិងក្រសួងពាក់ព័ន្ធចុះអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បង្រ្កាបការកាប់រានដីព្រៃលិចទឹក ក្នុងភូមិសាស្រ្តរបស់ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការដកហូតមកជារបស់រដ្ឋវិញ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា នៅខេត្តកំពង់ឆ្នាំងដីព្រៃលិចទឹកស្ថិតនៅក្នុងតំបន់៣ បានរងការកាប់បំផ្លាញពីជនខិលខូចមានប្រមាណជាង២០០០ហិកតា យកមករក្សាទុកជាសម្បត្តិរដ្ឋ ក្រោយពីធ្វើការដកហូត អាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើការដាំកូនឈើព្រៃលិចទឹកសារជាថ្មីឡើងវិញលើតំបន់រិចរិលដែលរងរការកាប់បំផ្លាញ ។ នាពេលនេះអាជ្ញាធរខេត្តបានដាក់កម្លាំងការពារយ៉ាងរឹងមាំ មិនឱ្យមានការកាប់បំផ្លាញសារជាថ្មីទៀតនោះទេ ។ ចំពោះយុទ្ធនាការដោះស្រាយទំនាស់និងសំណូមពរប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានដំណើរការល្អ ក្រុមការងារទទួលខុសត្រូវនៅគ្រប់ក្រុងស្រុក បានបំពេញបេសកកម្មនេះទទួលបានជោគជ័យប្រជាពលរដ្ឋបានសំដែងនូវការគាំទ្រពេញទំហឹង ចំពោះយុទ្ធនាការនេះ ដោយបានដោះស្រាយនិងសម្របសម្រួលដោយឈរលើមូលដ្ឋានឈ្នះឈ្នះទាំងអស់គ្នា ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរចំពោះលទ្ធផលសកម្មភាពការងារ ដែលរដ្ឋបាលខេត្តបានអនុវត្តកន្លងមកនេះ ដែលមានភាពប្រសើរ ប្រជាពលរដ្ឋរស់នៅដោយមានសន្តិសុខ សុវត្ថិភាព មានជីវភាពល្អប្រសើ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញដល់មន្ទីរអង្គភាពជំនាញនិង អាជ្ញាធរ មូលដ្ឋាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារនូវធនធានធម្មជាតិ ដែលមានស្រាប់ក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធានាដល់និរន្តរភាពធនធានធម្មជាតិ ដោយពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត ចំពោះជនខិលខូចដែលរំលោភបំពានដល់ដីព្រៃលិចទឹក ក្នុងតំបន់៣ ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍរបស់ខេត្តបន្ថែម គឺអាស្រ័យទៅលើ គណៈអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្ត រួមគ្នាគិត រួមគ្នាធ្វើ អំពីកិច្ចដំណើរការនានារបស់រដ្ឋបាលខេត្តដោយរកចំណុចរួមមួយដើម្បីឆ្លើយតបបានតាមផែនការ និង ស្របកម្មវិធីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕

អត្ថបទទាក់ទង