រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមពិធីដាំកូនឈើនៅចំណុចគោកព្រះ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ចំនួនជាង៤ពាន់ដើម ជាប្រភេទកូនឈើព្រៃលិចទឹក

  • 316
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនឹងអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនមុស្លិមកម្ពុជា សមាគមនារីដើម្បីសន្តិភាព និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ចូលរួមពិធីដាំកូនឈើនៅចំណុចគោកព្រះ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កូនឈើដែលបានដាំមានចំនួនជាង៤ពាន់ដើម ជាប្រភេទកូនឈើព្រៃលិចទឹក ត្រូវបានដាំនៅតំបន់ដីព្រៃលិចទឹកក្នុងតំបន់៣ ដែលក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្ត បានដកហូតពីអ្នកទន្ទ្រានដោយខុសច្បាប់កាលពីពេលថ្មីៗនេះ៕

អត្ថបទទាក់ទង