រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចុះត្រួតពិនិត្យមើល ប្រតិបត្តិការរុះរើខ្ទម និងដកបង្គោលនៅតាមទីតាំងដី ព្រៃលិចទឹក រងការកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធ

  • 232
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះត្រួតពិនិត្យមើល ប្រតិបត្តិការរុះរើខ្ទម និងដកបង្គោលនៅតាមទីតាំងដី ព្រៃលិចទឹក រងការកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធ នៅក្នុងស្រុកកំពង់លែង មករក្សាទុកជារបស់រដ្ឋវិញ។

ការចុះត្រួតពិនិត្យមើលនោះរួមដំណើរដោយឯកឧត្តម សាន់ យូ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត កម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ អាជ្ញាធរស្រុក រួមនឹងមន្ត្រីជំនាញមួយចំនួនទៀត ៕,

អត្ថបទទាក់ទង