រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រមវិបស្សនាធុរៈពោធិរាជ ដែលចំណាយថវិកាសាងសង់អស់ ជាង៦៣០លានរៀល

  • 211
  • ដោយ taravong

កំពង់ឆ្នាំងៈសាលាធម្មសភា ក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈ សារនាថពោធិរាជ ស្ថិតនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលបានសាងសង់រួចរាល់សម្រាប់
ជាប្រយោជន៍វិស័យពុទ្ធសាសនា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកជំទាវ កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តមបណ្ឌិត
សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។

មានប្រសសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថាៈ សាលាធម្មសភាមជ្ឈមណ្ឌលវិបស្សនាធុរៈសារនាថពោធិរាជនេះ បានចំណាយពេលវេលា៤ឆ្នាំក្នុងការសាងសង់ បានផ្ដើមកសាង ពីខែឧសភា ឆ្នាំ២០១៧ រហូតរួចរាល់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២១ សាលាធម្មសភាដែលមានទទឹងប្រវែង ១៧ម៉ែត្រនិង បណ្ដោយ២៥ម៉ែត្រ ។ សាលាធម្មសភានេះ បានរៀបចំកសាងឡើងដោយ ឯកឧត្តម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ឈរ ណារី ដោយចំណាយថវិកាអស់ជាង៦៣០លានរៀល និងមានការចូលរួមពីសប្បុរសជនជិតឆ្ងាយផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោកជំទាវ កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋពុទ្ធិបរិស័ទ និង សប្បុរសជន ជិតឆ្ងាយដែលបានរួបរួមសាមគ្គីគ្នា ក្នុងការកសាងនូវសមិទ្ធិផលថ្មី សម្រាប់វិស័យព្រះពុទ្ធសាសានា នៅក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនាពេលនេះ ។

លោកជំទាវបានបញ្ជាក់ទៀតថាៈ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍
ដល់ ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយផងដែរ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បន្តថាៈ ការរីកចម្រើនទាំងនេះ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈប្រទេសជាតិ មានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញក្រោមការការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ដ្រីនៃព្រះកម្ពុជា ។ សុខសន្តិភាពពិតជាតម្លៃដ៏មហាសាល សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា ដែលជាឱកាសដ៏ប្រសើរក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ។

នៅក្នុងឱកាសនោះផងដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានចែកអំណោយជូនគ្រួសារក្រីចំនួន ១០០គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ១យួរមី១កេស ទឹកត្រី ១យួរ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ ម៉ាស់ ១ប្រអប់ ជែលលាងដៃ ១ដប ថវិកា ៥ម៉ឺនរៀល យាយជី តាជី ក្រណាត់ស ១ ថវិកា ៥ម៉ឺនរៀល៕

អត្ថបទទាក់ទង