រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុង ខេត្តកំពង់ឆ្នាំង

  • 367
  • ដោយ taravong

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ផាង វី តំណាងឲ្យ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុង ខេត្តកំពង់ឆ្នាំង។ ដោយគិតចាប់ពីថ្ងៃចុះអន្តរាគមន៍បូមទឹក ដល់ ថ្ងៃនេះ នាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំងបានដាក់ឲ្យដំណើរការម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ១៧គ្រឿង ក្នុងការចុះជួយអន្តរាគមន៍បូមទឹកជូនបងប្អូនប្រជាកសិករ ចំនួន០៩ទីតាំង ក្នុងស្រុកចំនួន០៣ រួមមាន ៖ស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងស្រុកកំពង់លែង។

ក្នុងការចុះអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំង ក៏ដូចជាដំណាំរួមផ្សំនានា របស់បងប្អូនប្រជាកសិករយើងក្នុងតំបន់នេះ ឃើញថាការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់តាមតម្រូវការ ដាំដុះ ប្រកបដោយប្រសិទ្ធភាពចាប់តាំងពីការដាក់ដាំ និងរហូតដល់ការប្រមូលទិន្នផល ហើយក៏សង្ឃឹមថា ឆ្នាំនេះនឹងទទួលបានទិន្នផលច្រើនល្អប្រសើរ ដូចរាល់ឆ្នាំផងដែរ។

សូមជម្រាបជូនដែរថាការចុះពិនិត្យការងារអន្តរាគមន៍បូមទឹកនេះក្រុមការងារបានពិនិត្យជាក់ស្តែង និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករក៏សម្រេចបន្ថែមម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ០៤គ្រឿងទៀត ៕

អត្ថបទទាក់ទង