រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី(KoBo Tool Box) និងបច្ចុប្បន្នភាពការប្រើប្រាស់ប្រព័ន្ធ PRISM

  • 255
  • ដោយ taravong

កំពង់ឆ្នាំង៖នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តមអម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចូលរួមជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី(KoBo Tool Box) និងបច្ចុប្បន្នភាពការប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ( PRISM)មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំ"ខ៣" សាលាខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការរៀបចំដោយគ.ជ.គ.ម និង អង្គការស្បៀងអាហារពិភពលោក(WFP )។

ដោយមានសមាសភាពចូលរួម ពីលោកអែម សំណាង អនុប្រធាននាយកដ្ឋានព័ត៌មាននៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម), លោកសូ សុជាតិ មន្ត្រីបច្ចេកទេសគម្រោងគ.ជ.គ.ម, លោកស្រីអ៊ីវ ច័ន្ទមន្នីរ័ត្ន តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP), លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, សមាជិកលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុកទទួលបន្ទុកការងារគ្រោះមហន្តរាយ, និងលោក លោកស្រីមន្ត្រីទទួលបន្ទុកការងារបញ្ចូលទិន្នន័យគ្រោះមហន្តរាយ(តាមប្រព័ន្ធ PRISM) សរុបចំនួន ២៣រូប។

មានមតិសំណេះសំណាលស្វាគមន៍ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការជួយគាំទ្រទាំងធនធាន និងបច្ចេកទេសពីក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង បានពង្រឹងជាប្រចាំយន្តការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធ PRISM ដោយធានាបាននូវប្រសិទ្ធភាពការងារ ល្បឿននៃការបញ្ចូល និងបញ្ជូនទិន្នន័យ សុក្រឹត្យភាពនៃទិន្នន័យដោយមានការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវរាល់ហេតុការណ៍គ្រោះមហន្តរាយ ឬឧប្បទ្ទវហេតុនីមួយៗ ដោយឈរលើស្មារតីទទួលខុសត្រូវ និងឆន្ទៈម្ចាស់ការខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារប្រព័ន្ធ PRISM ខេត្ត ក្រុង ស្រុក, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក លេខាធិការដ្ឋានក្រុង ស្រុក, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់លើការងារត្រៀមបង្ការ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ ទាំងមុនពេល អំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ កាត់បន្ថយផលប៉ះពាល់ចំពោះអាយុជីវិតមនុស្ស សត្វ ផលដំណាំ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ពង្រឹងភាពធន់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ កាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។

អត្ថបទទាក់ទង