រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំ ខេត្ត កំពង់ឆ្នាំង អញ្ជើញចូលរួម ជាអធិបតី ក្នុង កិច្ចប្រជុំស្ដីពីការតាមដានការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)ខេត្តកំពង់ឆ្នាំង

  • 246
  • ដោយ taravong

កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្ដីពីការតាមដានការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)ខេត្ត ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង លោក នុត និស្ស័យ អនុប្រធានមន្ទីរផែនការខេត្ត លោក លោកស្រី នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងជាសមាជិកក្រុមការងារកសាងផែនការខេត្ត អង្គការ សមាគមន៍ជាដៃគូ និងមន្ដ្រីជំនាញតំណាងពីមន្ទីរអង្គភាពជុំវិញខេត្ត សរុប ៦៨នាក់។

លោក នុត និស្ស័យ បានអោយដឹងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព និងការរៀបចំរបាយការណ៍នៃការអនុវត្តគម្រោងសកម្មភាព វិនិយោគរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងស្ថាប័នរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា និងត្រួតពិនិត្យវឌ្ឍនភាពនៃសូចនាករ នៃការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលបង្ហាញអំពីការរីកចម្រើនកម្រិតលទ្ធផល អត្ថប្រយោជន៍ និងឥទ្ធិពល ធៀបនឹង សូចនាករ និងចំណុចដៅសំខាន់ៗដែលបានកំណត់ក្នុងផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ(២០១៩-២០២១)។

ឯកឧត្តម អម សុភា បានថ្លែងថាសូចនាករ និងចំណុចដៅទាំងឡាយរបស់ផែនការ អភិវឌ្ឍន៍ខេត្ត ត្រូវបានកំណត់សម្រាប់ការតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍ និងតារាងតាមដានត្រួតពិនិត្យនៃការអនុវត្តគម្រោង សកម្មភាពសម្រាប់តាមដានការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល។ ដូចនេះការតាមដានការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) គឺជាប្រភពទិន្នន័យមានសារៈសំខាន់ សម្រាប់ត្រួតពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍការវាយតម្លៃ ភាពរីកចម្រើននៃសេដ្ឋកិច្ចខេត្ត និងជាមធ្យោបាយ វាស់វែងលើការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តរបស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ ក្នុងគោលបំណងវាស់វែងពីការរីកចម្រើនលើកកម្ពស់កម្រិតជីវភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទទាក់ទង