រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង

  • 202
  • ដោយ taravong

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត។

នៅក្នុងកិច្ចប្រជុំ ខ្ញុំបាទបានជម្រាបជូនក្រុមប្រឹក្សាខេត្ត អំពីលទ្ធផលការងារសំខាន់ៗដែលខេត្តសម្រេចបាន និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ដោយក្នុងនោះរួមមាន ការថែរក្សា និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ បទល្មើសទន្ទ្រានដីព្រៃលិចទឹក បទល្មើសទន្ទ្រានដីព្រៃរបស់រដ្ឋ ការជំរុញអនុវត្តអនុក្រឹត្យស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ជូនប្រជាពលរដ្ឋ ការជំរុញចាក់វ៉ាក់សាំងកូវីដ-១៩ ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ការជំរុញការងារបង្កបង្កើនផល និងការងារសំខាន់ៗមួយចំនួនទៀត។

អត្ថបទទាក់ទង