កំពង់ឆ្នាំង៖ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និង ការិយាល័យជុំវិញស្រុក និង តំណាងអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធចូលរួមផងដែរ។
សិក្ខាសាលាសមាហរណកម្មនាពេលនេះ មានគោលបំណង ផ្តល់ឱកាសគាំទ្រគម្រោងសកម្មភាពវិនិយោគនានារបស់ក្រុង សង្កាត់ ដែលពុំមានមូលនិធិអនុវត្ត សម្របសម្រួលបន្ស៊ីគ្នារវាង គម្រោងសកម្មភាពវិនិយោគក្រុង និងសង្កាត់ គម្រោងសកម្មភាពវិនិយោគសង្កាត់និងសង្កាត់ គម្រោងសកម្មភាពវិនិយោគក្រុង និងមន្ទីរវិស័យនិងបណ្តាដៃគូអភិវឌ្ឍន៍ គម្រោងសកម្មភាពវិនិយោគសង្កាត់ និងមន្ទីរវិស័យនិងបណ្តាដៃគូអភិវឌ្ឍន៍ ពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និង ភាគីពាក់ព័ន្ធ ៕