កំពង់ឆ្នាំង៖ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល( ២០២៣-២០២៥)នៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម យិន សាវេ៉ន អភិបាលរង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលស្រុក មេឃុំក្នុងស្រុករលាប្អៀរនិង តំណាងអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធចូលរួមផងដែរ។
ឯកឧត្តម យិន សាវេ៉ន អភិបាលរងខេត្តបានមានប្រសាសន៍ថាៈគោលបំណង បង្កឱកាសគាំទ្រគម្រោងសកម្មភាពវិនិយោគនានារបហស់ស្រុក ឃុំ ដែលពុំមានមូលនិធិអនុវត្ត .សម្របសម្រួលបន្ស៊ីគ្នារវាង គម្រោងសកម្មភាពវិនិយោគស្រុកនិងឃុំ គម្រោងសកម្មភាពវិនិយោគឃុំនិងឃុំ គម្រោងសកម្មភាពវិនិយោគស្រុក និង មន្ទីរវិស័យនិងបណ្តាដៃគូរអភិវឌ្ឍន៍ គម្រោងសកម្មភាពវិនិយោគឃុំ និងមន្ទីរវិស័យនិងបណ្តាដៃគូអភិវឌ្ឍន៍ . ពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងភាគីពាក់ព័ន្ធនានា ៕