រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍរបស់រដ្ឋបាលខេត្តលើគ្រប់វិស័យក្នុងខែកញ្ញានិងលើកទិសដៅអនុវត្តបន្ត

  • 142
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំលើកទី៤០ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈិន សេងងួន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមាបការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុកផងដែរ ។

គោលបំណងៈ ពិភាក្សាអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត, របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តរបស់រដ្ឋ
បាលខេត្តកំពង់ឆ្នាំង និងពិភាក្សាលើបញ្ហាផ្សេងៗ៕

អត្ថបទទាក់ទង