ស្រុកបរិបូណ៌៖ នៅព្រឹកថ្ងៃ ពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២នេះ នៅសាលាស្រុកបរិបូណ៌ បានរៀបចំពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណ:អភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងទាំងបី និងលោក លោកស្រីមេឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងស្មៀនឃុំ។