រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង គោរពផ្ញើជូនលិខិតចូលរួមគាំទ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • 222
  • ដោយ taravong

កំពង់ឆ្នាំង៖ យើងខ្ញុំទាំងអស់គ្នាក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរ សាទរប្រកបដោយក្តីរំភើបឥតឧបមា គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវយុត្តិធម៌ និងភាពស្អាតស្អំ តាមរយៈ សាលក្រម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់យុត្តាធិការតុលាការទីក្រុងប៉ារីស ប្រទេសបារាំងលើសំណុំរឿងបរិហារ កេរ្តិ៍ប្រព្រឹត្តដោយទណ្ឌិត សម រង្ស៊ី ។

សាលក្រមរបស់តុលាការបារាំងនេះ បានបង្ហាញពីភាពជោគជ័យរបស់សម្តេចតេជោនាយករដ្ឋមន្តី ដែល ទទួលបានការសម្រេចមួយសមស្របតាមបំណងប្រាថ្នារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលចង់បានយុត្តិធម៌ និង ភាពស្អាតស្អំនេះ និងទាត់ចោលការថ្លែងមួលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញត្រូវរងភាព បរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួន គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជា ការបរិហារកេរ្តិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់។

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានសម ប្រកបនូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង