រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋចំនួន ១៣ គ្រួសារដែលរងការខូចខាតខ្យល់កន្ត្រាក់នៅឃុំផ្លូវទូក ស្រុកកំពង់លែង

  • 121
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង និងសមត្ថកិច្ចពាក់ព័ន្ធបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋចំនួន ១៣ គ្រួសារដែលរងការខូចខាតខ្យល់កន្ត្រាក់(ក្រឡាប់ផ្ទះ.ភ្លូកផ្ទះ)កាលពីរយប់ថ្ងៃទី១១ខែតុលា ឆ្នាំ២០២២ នៅឃុំផ្លូវទូក ស្រុកកំពង់លែង។

អំណោយដែលបានផ្ដល់ជូន ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០ គីឡូក្រាម, ទឹកស៊ីអ៊ី ១ យួរ, មី ១ កេស, ត្រីខ ១យួរ, កន្ទេល ១, មុង ១, ភួយ ១, តង់ ១ ផ្ទាំង, ថវិកាមួយចំនួន។

អត្ថបទទាក់ទង