រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី និងប្រកាសតែងតាំងគោរមងារប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម

  • 165
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី និងប្រកាសតែងតាំងគោរមងារប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ស្ថិតក្នុង ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលនឹងប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

កិច្ចប្រជុំមានការនិមន្តចូលរួមពីព្រះតេជព្រះគុណក្នុងគណៈកម្មការរៀបចំពិធីបុណ្យ និងមានការអញ្ជើញចូលរួមពីលោកជំទាវប្រធានក្រុមជំនួយការ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំកងកម្លាំង ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ចៅសង្កាត់ និងក្រុមការងារពាក់ព័ន្ធ។

អត្ថបទទាក់ទង