រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី ស្រោចស្រពព្រះសុគន្ធវារី ប្រកាសព្រះរាជក្រឹត្យតែងតាំងប្រគេនព្រះមេគណខេត្ដ និងសម្ភោធ សមិទ្ធផលនានា នៅក្នុងវត្ដអារញ្ញិការាម ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

  • 196
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមេគណខេត្ត កំពង់ឆ្នាំង ប្រកាសព្រះរាជក្រឹត្យតែងតាំង និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត អារញ្ញិការាម ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។

ពិធីមានការនិមន្តពីសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង ស្រុក តាជីយាយជីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងពុទ្ធបរិស័ទជាច្រើនអង្គនាក់ ទូទាំងខេត្ដកំពង់ឆ្នាំង។

អត្ថបទទាក់ទង