រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ឆ្នាំ២០២២

  • 162
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្ត រួមជាមួយឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និងមន្ត្រីរាជការសាលាខេត្ត បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារក្រសួងមហាផ្ទៃ ដឹកនាំដោយលោកបណ្ឌិត ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្ត ឆ្នាំ២០២២។

គោលបំណងសំខាន់គឺដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចឲ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារនៃការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។

អត្ថបទទាក់ទង