រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនក្រាលកៅស៊ូពីរជាន់ (DBST) ជានិមិត្តរូបនៅខេត្តកំពង់ឆាំ្នង ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន ២ ក្រោមហិរញ្ញប្បទាន ឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន

  • 171
  • ដោយ taravong

កំពង់ឆ្នាំង៖ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១១៦,៦៣ គ.ម និងបេតុងប្រវែង ៣,៤១ គ.ម ជានិមិត្តរូបនៅខេត្តកំពង់ឆាំ្នង ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន ២ ក្រោមហិរញ្ញប្បទាន ឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ស្ថិតក្នុងភូមិសារ៉ាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ពិធីធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម វូ គួឈន (H.E. WU GUOQUAN) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តមន្ត្រីរាជការ អាជ្ញាធរក្នុងស្រុកកំពង់ត្រឡាច សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង