រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ពី ឯកឧត្តមអភិបាលខេត្ត ដល់ក្រុមកីឡាករកីឡាការិនី ចំនួន ២២៤នាក់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ

  • 136
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងផ្ដល់អនុសាសន៍ពី ឯកឧត្តមអភិបាលខេត្ត ដល់ក្រុមកីឡាករកីឡាការិនី ចំនួន ២២៤នាក់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលត្រៀមចូលរួមការប្រកួតកីឡាជាតិផងដែរ។ នៅក្នុងពិធីសំណេះសំណាលនេះផងដែរ មន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ឆ្នាំង បានឧបត្ថម ថវិកាដល់ក្រុមកីឡាករ កីឡាការិនី ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៧៥០០០រៀល។ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភដល់ក្រុមកីឡាករកីឡាការិនីចំនួន ២២៤នាក់ នៅក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៥០០០ រៀលបន្ថែមទៀត ៕

អត្ថបទទាក់ទង