រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំក្រុមការងារអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គមថ្នាក់ខេត្ត(I-SAF) ) ជួបពិភាក្សាការងារ ជាមួយអង្គការជាដៃគូ

  • 129
  • ដោយ taravong

កំពង់ឆ្នាំង ៖នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គមថ្នាក់ខេត្ត (I-SAF) ជួបពិភាក្សាការងារ ជាមួយអង្គការជាដៃគូ ក្នុងគោលបំណងត្រួតពិនិត្យមើលវឌ្ឍនភាពការងារដែលបានអនុវត្តនាពេលកន្លងមក បញ្ហាប្រឈម និងសំណូមពរនានា របស់អង្គការជាដៃគូ និងត្រៀមអនុវត្តទិសដៅបន្តឆ្នាំ២០២៣។

អង្គប្រជុំនេះ មានការចូលរួមពីក្រុមការងារ I-SAF ថ្នាក់ខេត្ត និងអង្គការជាដៃគូចំនួន០៣ រួមមាន៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ អង្គការពន្លឺកុមារ និងអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍសង្គម៕

អត្ថបទទាក់ទង