រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការប្រជុំ និងចុះពិនិត្យការងារសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៤០០ខ្នង នៅតំបន់ដីសម្បទានសម្រាប់អតីតយុទ្ធជន និងគ្រួសារ ស្ថិតនៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

  • 201
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អម សុភា អភិបាលខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារប្រជុំ និងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៤០០ខ្នង នៅតំបន់ដីសម្បទានសម្រាប់អតីតយុទ្ធជន និងគ្រួសារ ស្ថិតនៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារសមាគមអតីតយុទ្ធជនដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រីជា សុវណ្ណទុម អភិបាលស្រុកសាមគ្គីមានជ័យ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក(ដ.ន.ស.ភ) និងកងកម្លាំងប្រចាំការតំបន់ដីសម្បទាន។

លោក អម សុភា បានពាំនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល ឲ្យរៀបចំផ្ទះគម្រូមានដំណាំ ចិញ្ចឹមសត្វមាន់ និងស្រះត្រី ដោយលោកអភិបាលរងខេត្ត បានទំនាក់ទំនងមន្ទីរកសិកម្មឲ្យរៀបចំស្រះចិញ្ចឹមត្រី និងរដ្ឋបាលស្រុករៀបចំដើមចេក អំពៅ ស្លឹកគ្រៃ ទ្រុងមាន់ និងមាន់។ល។ ជាមួយគ្នានោះដែរ ក្រុមការងារ ក៏បានចុះពិនិត្យទីតាំងផ្ទាល់ ដែលនឹងត្រូវរៀបចំពិធីចាប់ឆ្នោតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

អត្ថបទទាក់ទង