រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ តុង ណារី អញ្ជើញជាអធិបតីបើកសិក្ខាសាលាឆ្លុះបញ្ចាំង និងបិទវគ្គបណ្តុះបណ្តាលស្ដីពី ក្រុមស្ត្រីភាពជាអ្នកដឹកនាំ

  • 138
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សិក្ខាសាលាឆ្លុះបញ្ចាំង និងបិទវគ្គបណ្តុះបណ្តាលស្ដីពី ក្រុមស្ត្រីភាពជាអ្នកដឹកនាំ ក្រោមអធិបតីភាព លោក ជំទាវ តុង ណារី ប្រធានគ.ក.ស.ក ខេត្តកំពង់ឆ្នាំង លោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង និងលោកស្រី ជុំ ទីណា ប្រធានសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត របស់អង្គការ WaterAid ខេត្តកំពង់ឆ្នាំង នៅសណ្ឋាគារសុខាញូវយ៉ក ខេត្តកំពង់ឆ្នាំង។

ដោយមានសមាសភាពចូលរួមសរុបចំនួន ៤១ នាក់ ប្រុស ២ នាក់ ក្រុមបណ្តាញស្ត្រីថ្នាក់ក្រោមជាតិក្នុងវិស័យផ្គត់ផ្គត់ទឹកស្អាត និងអនាម័យ ក្រុមបណ្តាញស្រ្តីស្រុក ស្ត្រីក្នុងសហគមន៍។

គោលបំណង ពិនិត្យមើលឡើងវិញអំពីភាពផ្លាស់ប្តូរទាំងចំណេះដឹង និងចំណេះធ្វើបន្ទាប់ពីការចូលរួមក្នុងកម្មវិធីស្ត្រី និងភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យកន្លងមក ផ្ដល់ឱកាសដល់អ្នកចូលរួមបានចែករំលែកពីការរៀនសូត្រ ដើម្បីពង្រឹងការទំនាក់ទំនង និងកិច្ចសហការ៕

អត្ថបទទាក់ទង