រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ថ្នាក់ខេត្តអំពីផែនការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងវិធីសាស្ត្រជំរុញឲ្យខេត្តទទួលបានការប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

  • 141
  • ដោយ taravong

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ថ្នាក់ខេត្តអំពីផែនការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងវិធីសាស្ត្រជំរុញឲ្យខេត្តទទួលបានការប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អភិបាល អភិបាលរងក្រុង ស្រុក មន្ត្រីជំនាញ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានដាក់ចេញយុទ្ធសាស្ត្រ និងវិធីសាស្ត្រសំខាន់ៗក្នុងការជំរុញបន្ថែមដើម្បីសម្រេចបានស្រុក និងខេត្ត ODF និងដើម្បីធានានិរន្តរភាពនៃការផ្ដល់សេវាកម្មទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។

អត្ថបទទាក់ទង