រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៥

  • 91
  • ដោយ taravong

ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាបានយកចិត្តទុកដាក់ ផ្ដល់សិទ្ធិ និងគាំទ្រឱ្យមានការចូលរួមពីគ្រប់សមាគម និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេសក្នុងនាមជាដៃគូអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនៃការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមកនិងបច្ចុប្បន្ន រួមទាំងភាពជោគជ័យនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាពិតជាមានការចូលរួមចំណែកពីភាគីពាក់ព័ន្ធ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់កិច្ចសហការនិងគាំទ្រវិស័យសេវាសង្គមនានានៅមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល។

សម្រាប់រដ្ឋបាលខេត្តកំពង់ឆ្នាំង គឺតែងបានចាត់ទុកការចូលរួមរបស់អង្គការសង្គមស៊ីវិលដែលបំពេញការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយរដ្ឋបាលខេត្តតែងបានរៀបចំវេទិកាស្ដីពីភាពជាដៃគូជាមួយរវាងរដ្ឋបាលខេត្ត ជាមួយអង្គការ សមាគមដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាទៀងទាត់តាមកាលកំណត់ក្នុងស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។

អត្ថបទទាក់ទង